ព័ត៌មានអន្តរជាតិ
អ្នកវិភាគ ៖ យុទ្ធនាការ ផ្សព្វផ្សាយព័ត៌មានមិនពិតរបស់សូវៀត ជួយបង្កើតកូរ៉េខាងជើង
បរទេស៖ ប្រវត្តិវិទូម្នាក់ ដែលជំនាញក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង បាននិយាយថា មេដឹកនាំបង្កើតប្រទេសកូរ៉េខាងជើង ប្រហែលជាមិនទទួលបានអំណាចទេ ប្រសិនបើគ្មានយុទ្ធនាការ ឃោសនាសូវៀតនិងការបង្ក្រាប ដែលជួយលោកវាយគូបដិបក្ខឲ្យបរាជ័យ ក្រោយសង្គ្រាមលោកលើកទីពីរ។ តួនាទីដ៏មហិមារបស់ទីក្រុងមូស្គូ ក្នុងការបង្កើតប្រទេសកូរ៉េខាងជើង ត្រូវបានគេបំភ្លេចជាយូរមកហើយ ប៉ុន្តែបើគ្មានការជួយពីរុស្ស៊ីទេនោះ លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់លោក គីម ជុងអ៊ុន ប្រហែលជាគ្មានឈ្មោះក្នុងប្រវត្តិសាស្ត្រនោះទេ។ លោក...