ព័ត៌មានអន្តរជាតិ
ប្រទេសក្រិច ផ្តល់សិទ្ធិរៀបការ អ្នកស្រឡាញ់ភេទដូចគ្នាស្របច្បាប់ ជាផ្លូវការ
ក្រិច៖ សមាជិកសភាប្រទេសក្រិកបានបោះឆ្នោតឲ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នាក្នុងប្រទេស បើទោះបីជាមានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ពីវិហារគ្រិស្ទាន នៃប្រទេសក្រិក និងស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនក៏ដោយ។ច្បាប់នេះត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ដោយសមាជិកសភា ១៧៦ នាក់ក្នុងសភាក្រិកដែលមាន ៣០០ អាសនៈ។ ៧៦ បានបដិសេធ ហើយ ៤៦ មិនមានវត្តមានសម្រាប់ការបោះឆ្នោត។ នាយករដ្ឋមន្ត្រី Kyriakos Mitsotakis បានសរសើរទង្វើនេះ ដោយនិយាយថា ក្រិកមានមោទនភាពដែលបានក្លាយជាសហភាពអឺរ៉ុបទី ១៦ ដើម្បីបង្កើតច្បាប់សមភាពអាពាហ៍ពិពាហ៍។...