ព័ត៌មានអន្តរជាតិ
ឥណ្ឌូនេស៊ី អបអរយុគសម័យថ្មី សម្រាប់ចំណងមិត្តភាពអាមេរិក និងធ្វើជាម្ចាស់ផ្ទះ នៃសហសមយុទ្ធយោធា ដ៏ធំបំផុត
បរទេស៖ក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកស្រី បានចូលក្នុងយុគសម័យថ្មីមួយនៃចំណងមិត្តភាពទ្វេភាគី ជាមួយសហរដ្ឋអាមេរិក ស្របពេលដែលកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហាត់រួមគ្នាដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងសប្ដាហ៍នេះ មានកងទ័ពចូលរួមចំនួន៣.០០០នាក់។ ថ្លែងពីទីក្រុងវ៉ាស៊ីនតោន ក្រោយជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងមន្ត្រីអាមេរិកដទៃទៀតនោះ លោកស្រី Retno Marsudi បានសម្តែងការស្វាគមន៍ ចំពោះការពាក់ព័ន្ធបន្ថែមរបស់អាមេរិកក្នុងតំបន់ និងបានបង្ហាញនូវក្តីសង្ឃឹមដ៏ខ្លាំងក្លា សម្រាប់ចំណងមិត្តភាពកាន់តែជិតស្និទ្ធ...