តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា យល់ព្រមជាមួយឧត្តមនាវីឯក John Aquilino មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក និងធ្វើការឆ្ពោះទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ចំពេលមានការកើនឡើងឥទ្ធិពលរបស់ចិន និងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង។ ក្នុងអំឡុងពេល នៃកិច្ចប្រជុំប្រហែល ២០នាទីដែលត្រូវបានប្រារព្ធឡើងមួយថ្ងៃ បន្ទាប់ពីលោក គីស៊ីដា ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីម្តងទៀតនោះ អ្នកទាំងពីរបានចែករំលែកការព្រួយបារម្ភទាក់ទង នឹងការប៉ុនប៉ងឯកតោភាគី...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថានឹងចាប់ផ្តើម“ យុគសម័យថ្មីនៃការទូតឥតឈប់ឈរ” ដែលពាក់ព័ន្ធនឹងការធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីដោះស្រាយបញ្ហាប្រឈម ដូចជាជំងឺរាតត្បាតកូវីដ-១៩ និងការការពារសិទិ្ធមនុស្ស ខណៈដែលបង្ហាញពីការផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ប្រទេស ទៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយបង្កើនការប្រកួតប្រជែងជាមួយចិន។ សុន្ទរកថាលើកដំបូងរបស់លោក បៃដិន ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ចាប់តាំងពីឡើងកាន់តំណែងភាគច្រើនបានបង្ហាញពីពហុភាគីនិយម ផ្ទុយពីគោលនយោបាយឯកតោភាគីនិយម“ អាមេរិកទីមួយ” របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់...
វ៉ាស៊ីនតោន៖ ប្រភពពីសេតវិមានបានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស នឹងធ្វើដំណើរទៅប្រទេសសិង្ហបុរី និងវៀតណាម នៅខែសីហា ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយដៃគូ“ សំខាន់” ទាំងពីរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សេតវិមានបានឲ្យដឹងថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ មានគោលបំណង“ ធ្វើឱ្យការចូលរួមរបស់យើង កាន់តែស៊ីជម្រៅនៅអាស៊ីអាគ្នេយ៍” ដែលជាតំបន់មួយ ដែលត្រូវបានរងផលប៉ះពាល់ ដោយផ្ទាល់ពីការកើនឡើងនូវឥទ្ធិពលរបស់ចិន។ លោកស្រី...