ព័ត៌មានអន្តរជាតិ
កងទ័ពថៃថា ខ្លួនចង់បានយន្តហោះ គ្មានមនុស្សបើកបំពាក់អាវុធ និងឧទ្ធម្ភាគចក្រវាយប្រហារ ដើម្បីការពារជាតិពីការ គំរាមកំហែងគ្រប់ប្រភេទ
បរទេស៖ កងទ័ពរបស់ប្រទេសថៃ បានចេញផ្សាយសំណើស្តីពីគោលនយោបាយ ឬរបាយការណ៍សម្រាប់ឆ្នាំ ២០២៤ ដោយអំពាវនាវឱ្យមានការទិញអាវុធជាច្រើនប្រភេទ រួមទាំងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដល់ប្រទេសថៃក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យបានអះអាងថា កងទ័ពត្រូវការអាវុធដើម្បីការពារជាតិពីការគំរាមកំហែងគ្រប់ប្រភេទ។ របាយការណ៍ដដែលបានផ្តល់ទិដ្ឋភាពទូទៅនៃសំណើសុំអាវុធ និងឧបករណ៍ពាក់ព័ន្ធ ប៉ុន្តែមិនបានបញ្ចូលព័ត៌មានលម្អិតទេ។...