សិល្បៈ និង កម្សាន្ត
ដឹងទេ! ឧទ្យានជាតិជួរភ្នំក្រវាញ លាតសន្ធឹងរហូតដល់ ៥ខេត្តឯណោះ ដែលមានផ្ទៃដីជិត ១លានហិកតា
ឧទ្យានជាតិជួរភ្នំក្រវាញ មានផ្ទៃដីទំហំ ៩២៦ ១២៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ នេះបើយោងតាមអនុក្រឹត្យស្តីពី ការបង្កើតឧទ្យានជាតិជួរភ្នំក្រវាញ ចុះកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា ជួរភ្នំក្រវាញ គឺជាតំបន់ព្រៃភ្នំនៅប៉ែកនារិតីនៃប្រទេសកម្ពុជា និងគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូរបែប។ ជួរភ្នំក្រវាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។ សូមជម្រាបថា...