ព័ត៌មានអន្តរជាតិ
ការរារាំង និងសម្ពាធរបស់អាមេរិក បង្កើនភាពតាន តឹងនៅឧបទ្វីបកូរ៉េ
ប៉េកាំង៖ បេសកជនចិន បានឲ្យដឹងថា កលល្បិចនៃការរារាំង និងសម្ពាធរបស់សហរដ្ឋអាមេរិក បាននាំឱ្យភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យភាគីនៃកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ AUKUS លុបចោលការសម្រេចចិត្តរបស់ពួកគេ និងកំណត់ផ្លូវត្រឹមត្រូវសម្រាប់ការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ជាមួយនឹងសកម្មភាពជាក់ស្តែង។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាឧបទ្វីបកូរ៉េថា “ភាពតានតឹង និងការប្រឈមមុខដាក់គ្នាកំពុងកើនឡើងនៅលើឧបទ្វីបកូរ៉េ។ ប្រទេសចិន មានការព្រួយបារម្ភអំពីបញ្ហានេះ”។ លោកបានបន្ដថា...