ព័ត៌មានអន្តរជាតិ
វ៉េណេស៊ុយអេឡា ច្រានចោលការប៉ុនប៉ង របស់អាមេរិក ដើម្បីគ្រប់គ្រង ឧស្សាហកម្មប្រេង របស់ខ្លួន
ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានច្រានចោលម្តងទៀតនូវចេតនារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការត្រួតពិនិត្យ ការពារ គ្រប់គ្រង និងរៀបចំឧស្សាហ៍កម្មប្រេងរបស់វេណេស៊ុយអេឡា”។ នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីការបរទេសលោក Yvan Gil បានអានសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា “វេណេស៊ុយអេឡា នឹងមិនទទួលស្គាល់ និងមិនទទួលយកគោលនយោបាយខុសច្បាប់នៃការដាក់វិធានការបង្ខិតបង្ខំ និងអាជ្ញាប័ណ្ណ ប្រឆាំងនឹងប្រជាជាតិអាមេរិកខាងត្បូងដោយសហរដ្ឋអាមេរិក”។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញផ្សាយ “អាជ្ញាប័ណ្ណ” ថ្មីមួយកាលពីថ្ងៃពុធ ដោយបានស្ដារឡើងវិញនូវទណ្ឌកម្មមួយចំនួនប្រឆាំងនឹងវេណេស៊ុយអេឡា ដែលត្រូវបានបន្ធូរបន្ថយកាលពីខែតុលាឆ្នាំមុន។ លោក...