ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការជាក់ស្តែង ដើម្បីគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍ចិន-អាមេរិកទាំង៣ បញ្ឈប់ការបញ្ជូនសញ្ញាខុសឆ្គងទៅកាន់កងកម្លាំង “ឯករាជ្យតៃវ៉ាន់” ។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់នាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ស្តីពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធានានូវសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់។ លោក Wang បានលើកឡើងថា “ការកត់សម្គាល់ដែលពាក់ព័ន្ធពីភាគីសហរដ្ឋអាមេរិកមិនអើពើនឹងការពិត...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្តដាក់ទណ្ឌកម្ម ដូចជាការហាមឃាត់ការចូលទៅកាន់អ្វីដែលខ្លួនចាត់ទុកថាជា “ឯករាជ្យភាពតៃវ៉ាន់” កងកម្លាំងបំបែកខ្លួនរួមទាំងនាយករដ្ឋមន្ត្រីលោក Su Tseng-chang ផងដែរ។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេល ដែលភាពតានតឹងរវាងចិនដីគោក និងកោះប្រជាធិបតេយ្យដែលគ្រប់គ្រង ដោយខ្លួនឯង កំពុងកើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាដ៏ក្ដៅគគុករវាង មហាអំណាចអាមេរិក-ចិន ដោយចិនចាត់ទុកថា កោះតៃវ៉ាន់...