សិល្បៈ និង កម្សាន្ត
ព្រះពុទ្ធបដិមា ២អង្គ ស្ថិតក្នុងស.វទី៧ ដែលប្រជាពលរដ្ឋស្រុកទ្រាំង ខេត្តតាកែវ ប្រទះឃើញ ត្រូវបានយកមករក្សាទុកនៅសារមន្ទីរជាតិ
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយស្នងការនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋបានប្រទះឃើញព្រះពុទ្ធបដិមាចំនួន២អង្គ ក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយការពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញបានសន្និដ្ឋានថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ សាងពីថ្មភក់...