បរទេស ៖ មន្ទីរបញ្ចកោណអាចបញ្ជូនកប៉ាល់ យន្តហោះ និងប្រព័ន្ធឃ្លាំមើលបន្ថែមទៀត ដើម្បីការពារប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ប្រសិនបើលោកស្រី បន្តគម្រោងទៅបំពេញ ទស្សនកិច្ចនៅកោះតៃវ៉ាន់, នេះបើតាមសារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក ដែលមិនបញ្ចេញឈ្មោះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសចិនបានដាក់ឲ្យដំណើរការ នាវាផ្ទុកយន្តហោះទី៣ របស់ខ្លួនកាលពីថ្ងៃសុក្រ ដែលមានឈ្មោះថា ហ្វូជៀន (Fujian) ដែលដាក់ឈ្មោះតាមខេត្តទល់មុខ នឹងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដោយបានផ្ញើសេចក្តីថ្លែងការណ៍ អំពីចេតនាដល់គូប្រជែង ខណៈដែលខ្លួនធ្វើទំនើបកម្មយោធារបស់ខ្លួន ។ លោកប្រធានាធិបតី ហ្ស៊ី...
តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានកោតសរសើរកិច្ចសហប្រតិបត្តិការ យោធាជាមួយក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលលោកស្រី បានបញ្ជូនយន្តហោះប្រយុទ្ធដំបូងបង្អស់ គឺយន្តហោះចម្បាំង F-16 ដែលត្រូវបានធ្វើឱ្យប្រសើរឡើង ជាមួយនឹងជំនួយរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារកោះក្នុងអំឡុងពេលភាពតានតឹងកើនឡើង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសជប៉ុនលោក Yoshimasa Hayashi កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានធ្វើការកត់សំគាល់មួយប្រាប់ទៅកាន់ប្រទេសចិនថា បញ្ហាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ច្រកសមុទ្រនៃកោះតៃវ៉ាន់ គឺជារឿងដ៏សំខាន់បំផុត ហើយជប៉ុនក៏បានបង្ហាញពីក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហាក្រុងហុងកុង និងតំបន់ស៊ីនជាំងផងដែរ។ ចំណងទំនាក់ទំនងរវាងមហាយក្សអាស៊ីទាំងពីរ ជាប្រទេសជិតខាងគ្នានេះ ត្រូវបានគេមើលឃើញថា មានស្ថានភាពមិនស្ថេរភាពឡើយ គិតចាប់តាំងតែពីសម័យសង្គ្រាមលោកទី២ ដ៏ជូរចត់រវាងគ្នា ប៉ុន្តែចាប់តាំងតែពីបានឡើងមកកាន់តំណែង មកលោក Hayashi...
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងលែងមើលឃើញ កោះតៃវ៉ាន់ ជាបញ្ហាមួយក្នុងចំណោមមិត្តភាពជាមួយប្រទេសចិន ប៉ុន្តែមើលឃើញថា ជាឱកាសមួយក្នុងការលើកកម្ពស់តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកឲ្យមានភាពសេរីនិងបើកចំហ។ ដូចទៅនឹងប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិក មិនមានចំណងមិត្តភាពការទូតផ្លូវការ ជាមួយកោះលទ្ធិប្រជាធិបតេយ្យដែលចិនអះអាងកម្មសិទ្ធិទេ ប៉ុន្តែវាជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ដែលជាហេតុធ្វើឲ្យចិនខឹង ហើយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបែរធ្វើការគាំទ្រជាថ្មីទៀត។ នៅក្នុងសុន្ទរកថាមួយនៅទីក្រុងតៃប៉ិ លោក Raymond...
ប៉េកាំង៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើការចោទប្រកាន់ សហរដ្ឋអាមេរិកសាជាថ្មីថា បានគម្រាមកំហែង ទៅដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ក្រោយពេលដែលបាន បញ្ជូននាវាចម្បាំងមួយគ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ នៃកោះតៃវ៉ាន់ ជាតំបន់ដ៏រសើប។ កងកម្លាំងជើងទឹកអាមេរិក បានបញ្ជាក់ថា នាវាចម្បាំងមួយរបស់ខ្លួន ដែលមានឈ្មោះថា Arleigh Burke ពិតជាបានធ្វើដំណើរ ឆ្ពោះត្រង់ឆ្លងកាត់ ច្រកសមុទ្ររបស់កោះតៃវ៉ាន់ពិតមែន កាលពីថ្ងៃអង្គារម្សិលមិញ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា រដ្ឋមន្រ្តីក្រសួងការបរទេស របស់ខ្លួនបាននិយាយនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់ នឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រសិនបើ ចិនវាយប្រហារ ។ សហរដ្ឋអាមេរិក បានមើលឃើញពីគ្រោះថ្នាក់ដែលអាចកើតឡើង ចំពេលមានសម្ពាធយោធារបស់ចិន កាន់តែខ្លាំងឡើង រួមទាំងសមយុទ្ធនាវាដឹកយន្តហោះ នៅក្បែរកោះនេះផងដែរ...