ព័ត៌មានអន្តរជាតិ
ឥណ្ឌាបញ្ជូន នាវាចម្បាំង ទៅក្នុងដែនសមុទ្រចិនខាងត្បូង ជាផ្នែកនៃគោលនយោបាយ Act East
បរទេស៖ក្រុមមន្ត្រីឥណ្ឌាបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌានឹងបញ្ជូនកងកម្លាំងកិច្ចការជើងទឹកមួយក្រុម ទៅកាន់ដែន សមុទ្រចិនខាងត្បូង នៅក្នុងខែនេះ ដើម្បីពង្រីកចំណងមិត្តភា ពសន្តិសុខជាមួបណ្ដាលប្រទេសជាមិត្ត ហើយនេះជាការបង្ហាញពីបំណងធ្វើតួនាទីកាន់តែធំឡើង ក្នុងកិច្ចប្រឹងប្រែងក្នុងតំបន់ទប់ទល់នឹងចិន។ តាំងពីដើមឡើយ យោធាឥណ្ឌា មានការប្រយ័ត្នប្រយែង ក្នុងការប្រឆាំងនឹងប្រទេសចិន ប៉ុន្តែមានអារម្មណ៍រឹងមាំឡើង ក្រោយមានការប៉ះទង្គិចគ្នារវាងកងទ័ពនៃមហាយក្សអាស៊ីទាំងពីរ លើព្រំដែនគោកមានជម្លោះ កាលពីឆ្នាំមិញ ហើយចាប់តាំងពីពេលនោះមក រដ្ឋាភិបាលឥណ្ឌា បានជិតស្និទ្ធនឹងអាមេរិកខ្លាំងឡើង ក្នុងកិច្ចប្រឹងប្រែងទប់ទល់នឹងប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...