ព័ត៌មានអន្តរជាតិ
ទូរទស្សន៍ Afreeca TV បានជូនដំណឹងដល់ប៉ូលីស អំពីឧប្បត្តិហេតុអាចកើតមានដោយ ១ម៉ោង មុនពេលសោកនាដកម្ម Itaewon
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ចំពេលមានការកាន់ទុក្ខបន្ទាប់ពីសោកនាដកម្ម Itaewon ការស៊ើបអង្កេតត្រូវបានចាប់ផ្តើមដើម្បីស្វែងរកមូលហេតុនៃឧប្បត្តិហេតុដ៏សោកសៅបណ្តាល ឲ្យបាត់បង់ជីវិតវ័យក្មេងជាច្រើន ជាការពិតណាស់ វាស្ទើរតែមិនអាចទៅរួចទេក្នុងការទប់ស្កាត់សោកនាដកម្មទាំងអស់ ប៉ុន្តែមានពេលខ្លះដែលអាចជៀសវាងបាន។ វាមានរយៈពេល២ថ្ងៃកន្លះហើយចាប់តាំងពីសោកនាដកម្មនេះ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងបានចាប់ផ្តើមស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់ដ៏រន្ធត់នេះ។ ភ្លាមៗនោះប៉ូលីសបានចាប់ផ្តើមការស៊ើបអង្កេតបន្ទាប់ពីតំបន់កើតហេតុត្រូវបានជម្រះដើម្បីស្វែងរកមូលហេតុនៃឧប្បត្តិហេតុនេះ។ ពួកគេបានប្រមូលវីដេអូឃ្លាំមើលពីហាង និងផ្លូវក្បែរនោះ រួមជាមួយវីដេអូពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីសាងសង់កន្លែងកើតហេតុឡើងវិញ។ ការផ្សាយបន្តផ្ទាល់មួយរបស់នារី AfreecaTV BJ (អ្នកចាក់ផ្សាយ) បានបង្ហាញព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលដែលអ្នកចាក់ផ្សាយបានជូនដំណឹងដល់ប៉ូលីសអំពីការកើនឡើងនៃហ្វូងមនុស្សហើយថែមទាំងបានព្រមានថានាងមានអារម្មណ៍ថាមានឧបទ្ទវហេតុនឹងកើតឡើង។...