ព័ត៌មានអន្តរជាតិ
កាណាដា ផ្អាកទំនាក់ទំនងជាមួយធនាគារ AIIB ដឹកនាំដោយចិន ដោយចោទថា ត្រូវបានត្រួតត្រាដោយបក្សកុម្មុយនិស្តចិន
ញូវយ៉ក ៖ ឧបនាយករដ្ឋមន្រ្តីកាណាដាលោកស្រី Chrystia Freeland បានឲ្យដឹងថា ប្រទេសកាណាដា កំពុងផ្អាកសកម្មភាពរបស់ខ្លួន ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលដឹកនាំដោយប្រទេសចិន ដើម្បីស៊ើបអង្កេតការចោទប្រកាន់ថា ធនាគារនេះត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន។ លោកស្រី Freeland បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលកាណាដា “នឹងបញ្ឈប់ភ្លាមៗរាល់សកម្មភាព ដែលដឹកនាំដោយរដ្ឋាភិបាលនៅធនាគារ” ដោយបន្ថែមថា លោកស្រីបាន “ណែនាំនាយកដ្ឋានហិរញ្ញវត្ថុឱ្យដឹកនាំការ ត្រួតពិនិត្យជាបន្ទាន់លើការចោទប្រកាន់...