បច្ចេកវិទ្យា
Apple បង្ហាញស្បែកជើងឆ្លាតវៃ ជួយអ្នកប្រើប្រាស់ ដើម្បីបង្កើនបទពិសោធន៍លេងហ្គេម VR ជាមួយនឹងកាសស្តាប់តម្លៃ១០០០ ដុល្លារ
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើកាសពិតជាក់ស្តែង របស់ខ្លួនផ្ទាល់ (VR) ហើយឥឡូវនេះ បានបង្ហាញប៉ាតង់ថ្មីថា វានឹងត្រូវបានភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀត រួមទាំងស្បែកជើងឆ្លាតវៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានទទួលប៉ាតង់ថ្មីជាស្បែកជើងវៃឆ្លាត ដែលផ្ញើសារឆ្លើយតបទៅអ្នកប្រើប្រាស់ នៅពេលពួកគេកំពុងលេងហ្គេមក្នុងពិភពនិម្មិត។ រូបភាពលើឯកសារមានលក្ខណៈ ប្រហាក់ប្រហែលនឹងស្រោមជើង ឬស្បែកជើង ដោយផ្តល់នូវអារម្មណ៍ប្លែកៗ...