សុខភាព និង ផ្លូវភេទ
Apple Fitness Plus បញ្ចេញលំហាត់ប្រាណ ជាបន្តបន្ទាប់ជួយអ្នកម្តាយថ្មី ឲ្យមកហាត់ប្រាណក្រោយសម្រាលកូន
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានដាក់ចេញនូវលំហាត់ប្រាណជាបន្តបន្ទាប់ ដើម្បីជួយអ្នកម្តាយថ្មីឲ្យត្រឡប់មកហាត់ប្រាណវិញ បន្ទាប់ពីសម្រាលកូនរួច ក្នុងការបំពេញតម្រូវការផ្នែកសុខភាព និងសម្រស់ជូនអតិថិជន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានបន្ថែមវីដេអូថ្មីចំនួន៧ ទៅកាន់ Apple Fitness Plus ជាសេវាកម្មស្ទ្រីមជាវរបស់ខ្លួនភ្ជាប់ជាមួយ Apple Watch ។ ជារួមវីដេអូមានរយៈពេល ១0 នាទីបង្កើតបានជាស៊េរីមួយមានឈ្មោះថា...