បច្ចេកវិទ្យា
កំហុស iOS ថ្មីបង្ខំឲ្យអ្នកប្រើប្រាស់ បញ្ចូលពាក្យសម្ងាត់ Apple ID របស់ពួកគេជានិច្ច
អាមេរិក៖នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធប្រតិបត្តិការ iOS បានផ្លាស់ប្តូរពីភាពជាប្រព័ន្ធប្រតិបត្តិការ មានស្ថេរភាពបំផុតទៅជាប្រព័ន្ធ មួយដែលជួបប្រទះបញ្ហា និងគាំងជាប្រចាំ។ ទោះបីជាមានការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងការផ្តល់ឲ្យអ្នកប្រើប្រាស់របស់ខ្លួននូវបទពិសោធន៍ គ្មានថ្នេរក៏ដោយ បញ្ហាដែលកើតឡើងញឹកញាប់បានធ្វើឲ្យអ្នកប្រើប្រាស់ iPhone ជាច្រើនមានការខកចិត្ត។ ហើយឥឡូវនេះ កំហុសថ្មីមួយកំពុងធ្វើឲ្យអ្នកប្រើប្រាស់ iPhone...