ព័ត៌មានអន្តរជាតិ
មន្ត្រីចិន ចេញទៅបង្ក្រាបការតវ៉ានៅរោងចក្រ
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវាបានប្រាប់ឲ្យដឹងថា ក្រុមកម្មករត្រូវបានវាយដំ និងឃុំខ្លួន បន្ទាប់ពីការតវ៉ាដោយបុគ្គលិកធ្វើការនៅរោងចក្រដ៏ធំដែលផលិត iPhone នៅទីក្រុង Zhengzhou ភាគកណ្តាលប្រទេសចិន។ វីដេអូដែលបានបង្ហោះតាមអ៊ីនធើណេតបង្ហាញពីកម្មកររាប់រយនាក់ចូលរួមក្នុងការធ្វើបាតុកម្មដោយមានការវាយកម្ទេចកាមេរ៉ា និងបង្អួច។ វីដេអូបង្ហាញប៉ូលីសពាក់ម៉ាស់ រួមជាមួយនឹងមន្ត្រីផ្សេងទៀតក្នុងឈុត ពេទ្យពណ៌ស វាយដំបង និងដំបងទៅកាន់បាតុករ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បុគ្គលិកបានត្អូញត្អែរអំពីប្រាក់ឈ្នួល ដោយអះអាងថា បុគ្គលិកថ្មីត្រូវបានបញ្ចុះបញ្ចូលឲ្យធ្វើការនៅរោងចក្រដ៏ធំ ដែល ៧០ភាគរយនៃទូរស័ព្ទ iPhone...