បច្ចេកវិទ្យា
ក្រុមហ៊ុន Apple អនុញ្ញាតអ្នកប្រើប្រាស់ iPhone នៅអឺរ៉ុបធ្វើការបង់ប្រាក់ដូចកម្មវិធី Samsung Wallet
អាមេរិក៖នេះបើយោងតាមនិយតករប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានសម្រេចចិត្តបើកប្រព័ន្ធទូទាត់តាមទូរសព្ទដៃរបស់ខ្លួនទៅកាន់គូប្រជែងនៅអឺរ៉ុបដែលនឹងផ្តល់ឲ្យអ្នកប្រើប្រាស់ iPhone មានជម្រើសលើសពី Apple Pay ដូចជា Samsung Wallet និង Google Payដែរ។ គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនទទួលយកការផ្តល់ជូនរបស់ Apple ក្នុងការបើកបច្ចេកវិទ្យា Tap-And-Go របស់ខ្លួន ដែលហៅថា ការទំនាក់ទំនងជិតបំផុត...