ព័ត៌មានអន្តរជាតិ
គណបក្សសាធារណរដ្ឋគាំទ្រ បទប្បញ្ញត្តិប្រព័ន្ធផ្សព្វផ្សាយសង្គមរដ្ឋតិចសាស់ និងរដ្ឋផ្លរីដា នៅតុលាការកំពូលអាមេរិក
វ៉ាស៊ីនតោន៖ ក្រុមរដ្ឋដែលដឹកនាំដោយអគ្គមេធាវីរបស់គណបក្សសាធារណរដ្ឋបានប្រាប់តុលាការកំពូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែត្រូវបានចាត់ទុកជាឧបករណ៍ប្រើប្រាស់ដូចជាក្រុមហ៊ុនទូរស័ព្ទ ឬទូរលេខ នេះយោងតាមការចេញផ្សាយពីគេហទំព័រ CNN។ អត្ថបទសង្ខេបរបស់តុលាការ រដ្ឋចំនួន ១៩ និងនីតិបញ្ញត្តិរដ្ឋ Arizona បានសរសេរថា តុលាការកំពូលគួរតែរក្សាច្បាប់ដែលអនុម័តដោយរដ្ឋតិចសាស់ និងរដ្ឋផ្លរីដា ដែលដាក់កម្រិតលើក្រុមហ៊ុននានា រួមមាន Meta YouTube X និងផ្សេងទៀតពីការសម្របសម្រួលមាតិកាដែលអ្នកប្រើប្រាស់របស់ពួកគេបានប្រកាសតាមអ៊ីនធើណេត។ ក្រុមនេះបានប្រកែកថា...