ព័ត៌មានអន្តរជាតិ
អាមេរិក ប្រកាសផ្តល់រង្វាន់ ៧ លានដុល្លារផ្តល់ព័ត៌មាននាំចាប់ខ្លួនសហគ្រិនរុស្ស៊ី Artyom Uss ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរៀបចំឆ្លងដែន
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសផ្តល់រង្វាន់ចំនួន ៧ លានដុល្លារកាលពីថ្ងៃអង្គារសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនពាណិជ្ជកររុស្ស៊ីលោក Artyom Uss ត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ពីបទលាងលុយកខ្វក់ ការរត់ពន្ធប្រេង និងការគេចវេសពីទណ្ឌកម្ម។ រដ្ឋអាជ្ញាសហព័ន្ធនៅសង្កាត់ភាគខាងកើតនៃទីក្រុងញូវយ៉កបានចោទប្រកាន់លោក Uss កូនប្រុសរបស់អភិបាលតំបន់ Krasnoyarsk Alexander Uss របស់ប្រទេសរុស្ស៊ី និង ៦ នាក់ផ្សេងទៀតជាមួយនឹងឧក្រិដ្ឋកម្មចំនួន៤...