កីឡា
ប្រទេសចិនជំរុញឲ្យជប៉ុនគាំទ្រ ការប្រកួតកីឡាអូឡាំពិក ក្រុងប៉េកាំង “Beijing Olympics”
ទីក្រុងប៉េកាំង៖ប្រទេសចិនបានជំរុញឲ្យប្រទេសជប៉ុនគាំទ្រ ដល់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង ខណៈសហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យផ្សេងទៀត កំពុងថ្លឹងថ្លែងថា តើត្រូវអនុវត្តពហិការការទូត នៃការប្រកួតរដូវរងាដែរឬទេយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិនបានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសជប៉ុនក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកទីក្រុងតូក្យូនៅរដូវក្តៅនេះ ដូច្នេះប្រទេសជប៉ុនគួរតែ មានជំនឿជាមូលដ្ឋាន។ កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្គាល់ថា...