បច្ចេកវិទ្យា
ក្រុមហ៊ុន Biotech ចង់បង្កើតអំប្រ៊ីយ៉ុង របស់មនុស្សពីកោសិកា ដើមរក្សាទុកក្នុងស្បូនមេកានិច អស់រយៈពេលជាច្រើនថ្ងៃ
អ៊ីស្រាអែល៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា ក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយ ចង់បង្កើតអំប្រ៊ីយ៉ុង របស់មនុស្សពីកោសិកាដើម ក្នុងគោលបំណងប្រមូលយក ជាលិកាដើម្បីប្រើក្នុងការប្តូរ បន្ទាប់ពីបង្ហាញភាពជោគជ័យ ជាមួយអំប្រ៊ីយ៉ុងកណ្តុរត្រូវបានរក្សាទុក ក្នុងស្បូនមេកានិច អស់រយៈពេលជាច្រើនថ្ងៃ រហូតដល់ពួកគេវិវត្តន៍បេះដូងលោតញាប់ និងហូរឈាម។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអ៊ីស្រាអែល Renewal Bio មានបេសកកម្មធ្វើឲ្យមនុស្ស កាន់តែក្មេងជាងវ័យ និងមានសុខភាពល្អជាមួយនឹង ការប្រើប្រាស់បច្ចេកវិទ្យាកោសិកាដើម អាចត្រូវបានប្រើ...