បច្ចេកវិទ្យា
BRICS រៀបចំ បង្កើតបណ្តាញផ្កាយរណប ចាប់សញ្ញា ពីចម្ងាយ ដើម្បីជួយដោះស្រាយ បញ្ហាប្រឈម សកល
ចិន៖ប្រទេសចិននឹងធ្វើការជាមួយ រុស្ស៊ី ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ដើម្បីបង្កើតបណ្តាញផ្កាយរណបដែលអាចចាប់សញ្ញាពីចម្ងាយក្នុងការជួយដោះស្រាយ បញ្ហាប្រឈមសកលដូចជាការប្រែប្រួល អាកាសធាតុ គ្រោះមហន្តរាយធំ ៗ និងការធ្លាក់ចុះនៃបរិស្ថានយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅយប់ថ្ងៃពុធ ដោយរដ្ឋបាលអវកាសជាតិចិន “CNSA” ថា ប្រធានទីភ្នាក់ងារអវកាសជាតិនៅប្រទេស BRICS បានជួបប្រជុំគ្នានៅថ្ងៃពុធនេះតាមរយៈ វីដេអូភ្ជាប់និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើផ្កាយរណប BRICS...