កីឡា
Joe Cole ចង់ឲ្យ Bruno Fernandez ចាកចេញពីក្លឹប ប្រសិនបើចង់លើកពានដូចគេ
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករBruno Fernandesប្រធានក្រុមបិសាចក្រហម Man UTD ត្រូវបានលើកទឹកចិត្តដោយអតីតកីឡាករ Joe Cole ដើម្បីចាកចេញពីក្លឹបនេះប្រសិនបើ គាត់ចង់ឈ្នះពានរង្វាន់នានាដូចគេដូចឯងដែរ។ Joe Cole និយាយថាប្រធានក្រុមរូបនេះមានលទ្ធភាពល្អ អាចលេងជាមួយនឹងក្លឹបផ្សេងបាន ប៉ុន្តែគាត់នៅទីនេះហាក់ដូចជាស្អិតជាមួយនឹង ស្ថានភាពដ៏អាក្រក់មួយទោះបីជាបានខិតខំយ៉ាងណាក្តី។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានជួយស៊ុតបញ្ចូលទី ក្នុងការប្រកួតចុងក្រោយមួយរបស់ក្រុមយកឈ្នះ Leicester City...