សិល្បៈ និង កម្សាន្ត
ចក្រភពអង់គ្លេស ហាមប្រាមការផ្សាយពាណិជ្ជកម្ម Calvin Klein បង្ហាញរូបភាពអាក្រាតកាយ
អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា អាជ្ញាធរស្តង់ដារការផ្សាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស (ASA) បានហាមឃាត់ការផ្សាយពាណិជ្ជកម្ម Calvin Klein ដែលបង្ហាញពីរូបភាពអាក្រាតកាយពាក់កណ្តាលរបស់តារាចម្រៀងប៉ុប FKA Twigs ជុំវិញការអះអាងថា វាពណ៌នានាងថា ជាក្លាយវត្ថុផ្លូវភេទដ៏គួរឲ្យចាប់អារម្មណ៍។ ផ្ទាំងរូបភាពដែលបានបង្ហាញខ្លួនជាលើកដំបូងនៅចក្រភពអង់គ្លេសកាលពីខែមេសាឆ្នាំមុន បានបង្ហាញ FKA Twigs គ្របដណ្តប់ផ្នែកខ្លះនៃរាងកាយអាក្រាតរបស់នាងជាមួយនឹងអាវ Denim ដោយលាតត្រដាងផ្នែកខាងក្រោមរបស់នាង ហើយស្ទើរតែបង្ហាញក្បាលសុដន់របស់នាង។ ចំណងជើងរបស់អ្នកបង្ហោះនោះអានថា...