ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដាក់ពង្រាយ ប៉មចម្រោះទឹកស្អាត AquaTowers នៅទូទាំងប្រទេសកម្ពុជា ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។ មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត...
ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្រកាសគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ខ្លួនសំដៅជួយដល់បរិស្ថាន តាមរយៈការផ្លាស់ប្តូរសំបកដបស្ព្រៃ ពីពណ៌បៃតងទៅជាដបថ្លាវិញក្នុងគោលបំណងជួយសម្រួល និងជម្រុញដល់ការកែច្នៃសំបកវេចខ្ចប់ផលិតផលស្ព្រៃឡើងវិញ។ ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនស្របតាមចក្ខុវិស័យពិភពលោកគ្មានសំរាម (World Without Waste) សំដៅជួយប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងទាំងអស់ដែលក្រុមហ៊ុនបានលក់នៅលើទីផ្សារនៅត្រឹមឆ្នាំ២០៣០។ ការផ្លាស់ប្តូរសំបកដបស្ព្រៃពី ពណ៌បៃតងទៅជាដបថ្លានេះ នឹងធ្វើឱ្យសំបកដបប្លាស្ទិកកាន់តែមានភាពងាយស្រួលខ្លាំងក្នុងការកែច្នៃឡើងវិញ។ បើទោះជាតាមលក្ខណៈបច្ចេកទេសសំបកដបប្លាស្ទិកពណ៌បៃតងអាចកែច្នៃឡើងវិញបានក៏ដោយ...
បរទេស៖ កីឡាករឆ្នើមរបស់ក្លឹបបាល់ទាត់ Juventus គឺ Cristiano Ronaldo មិនមែនជាតារាកីឡាដំបូងគេនោះទេ ដែលបដិសេធម៉ាកភេសជ្ជៈឡើយ ព្រោះ កាលពីឆ្នាំ ២០១៧ លោក Virat Kohli ប្រធានក្រុមកីឡាគ្រីឃីតរបស់ឥណ្ឌា ក៏បានច្រានចោលកិច្ចព្រមព្រៀងរាប់លានជាមួយក្រុមហ៊ុន Pepsi ផងដែរ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦...