កីឡា
កុងត្រាលំអិតមួយចំនួនទៀតអំពី Palmer ជាមួយនឹងក្លឹបតោខៀវ Chelsea
The Goal នៅថ្ងៃនេះបានសរសេរថាចាប់តាំងតែពីបានចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីខែកញ្ញាឆ្នាំ២០២៣មកកីឡាករ Cole Palmer បានក្លាយទៅជាកម្លាំងដ៏សំខាន់របស់ក្លឹបមិនអាចខ្វះបានឡើយ។ យ៉ាងណាក្តីកុងត្រាថ្មីត្រូវបានបន្តធ្វើនៅក្នុងខែសីហាឆ្នាំ២០២៤ដែលជាកុងត្រារយៈពេលវែងនិងមិនត្រូវបានលំអិតអំពីលក្ខខណ្ឌឡើយ។នៅថ្ងៃនេះប្រភពដដែលបានអះអាងថាកុងត្រានេះនឹងអាចបន្តរហូតទៅដល់ឆ្នាំ២០៣៣។ ក្នុងនោះផងដែរលក្ខខណ្ឌមួយចំនួនទៀតដែលមាននៅក្នុងកុងត្រាដូចជាកីឡាករមិនអាចពិចារណាក្នុងការផ្ទេរចេញឡើយប្រសិនបើក្លឹបមិនអាចលេងនៅ Champions League ប៉ុន្តែយ់ាងណាក្ទីកីឡាករផ្សងទៀតសំខាន៉ៗរបស់ក្លឹបក៏មានជាប់លក្ខខណ្ឌបែបនេះដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី