បច្ចេកវិទ្យា
ក្រុមហ៊ុន Nvidia បញ្ចេញការព្រមានថ្មីអំពីការដាក់កំហិតពីច្បាប់នាំចេញរបស់ចិន
ចិន៖ក្រុមហ៊ុន Nvidia Corp. បានទទួលស្គាល់ថា សហរដ្ឋអាមេរិកអាចនឹងដាក់កំហិតកាន់តែខ្លាំងលើការលក់បន្ទះឈីបទៅប្រទេសចិន ហើយបានព្រមានថា ការផ្លាស់ប្តូរបែបនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកក្នុងរយៈពេលវែង ដោយបញ្ជាក់ឡើងវិញនូវទស្សនៈទូលំទូលាយក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបកំពូលៗ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។ លោក Colette Kress ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Nvidia បាននិយាយក្នុងសន្និសិទមួយជាមួយអ្នកវិភាគកាលពីល្ងាចថ្ងៃពុធបានប្រកែកថា ការទប់ស្កាត់ដែលមានស្រាប់លើការលក់បន្ទះឈីប AI និងសមាសធាតុកម្រិតខ្ពស់កំពុងមានឥទ្ធិពលដែលចង់បានរួចហើយ។ បច្ចុប្បន្នក្រុមហ៊ុនត្រូវបានហាមឃាត់មិនឲ្យផ្តល់ជូននូវអង្គភាពដំណើរការក្រាហ្វិកកម្រិតខ្ពស់របស់ខ្លួន ឬ...