ប្លែកៗ
មេរោគ COVID-១៩ បង្ខំឲ្យអ្នកបុរាណវិទូ ម៉ិកស៊ិក មិនបង្ហាញផ្លូវឆ្លងកាត់ បុរាណមួយ លក្ខណៈពិសេសនៃ អាណានិគម និងមុនភាសាអេស្ប៉ាញ
ម៉ិកស៊ិក៖ប្រទេសម៉ិកស៊ិកនឹងធ្វើឲ្យល្អប្រសើរ ឡើងវិញនូវផ្លូវរូងក្រោមដី Aztec មួយដែលតុបតែងដោយចម្លាក់ និងផ្ទាំងគំនូរត្រូវបានសាងសង់ឡើងដោយអធិរាជ Montezuma កាលពី ៦០០ ឆ្នាំមុនពីព្រោះតែមិនអាចមានលទ្ធភាពសាងសង់ ផ្ទាំងបង្ហាញមួយចំពេលមានវិបត្តិមេរោគCOVID-១៩នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នៅឆ្នាំ ២០១៩ វិទ្យាស្ថានជាតិនរវិទ្យា និងប្រវត្តិសាស្ត្របានប្រកាសថា ខ្លួនបានរកឃើញផ្លូវរូងក្រោមដីទប់ទឹកជំនន់នៅជាយក្រុងនៃទីក្រុងម៉ិកស៊ីកូដែលមានបច្ចេកទេស សំណង់អេស្ប៉ាញតែនិមិត្តសញ្ញា Aztec ឆ្លាក់ចូល។ វិទ្យាស្ថានគ្រោងនឹងដាក់តាំងបង្ហាញផ្លូវរូងក្រោមដីចម្លែកត្រូវបានសាងសង់ឡើងនៅដើមទសវត្សឆ្នាំ ១៦០០ ដើម្បីជំនួសប្រព័ន្ធគ្រប់គ្រងទឹកជំនន់...