បច្ចេកវិទ្យា
រូបភាពរបស់អង្គការណាសា បង្ហាញពីប្រវត្តិដ៏ស្មុគស្មាញនៃ អាចម៍ផ្កាយចំនួន ២ ខិតជិតផែនដីយើង
វ៉ាស៊ីនតោន៖យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា មុនពេលយានអវកាស DART របស់អង្គការ អវកាសណាសារបស់អាមេរិក “NASA” បានឈានចូលទៅជិតអាចម៍ផ្កាយ Dimorphos សម្រាប់ការសាកល្បងការពារភពដ៏សំខាន់មួយនៅឆ្នាំ ២០២២នោះ ដោយយាននេះបានផ្តិតរូបភាពយ៉ាងភាពច្បាស់បំផុតនៃវត្ថុសេឡេស្ទាលតូចមួយ និងស្ថិតនៅជាមួយអាចម៍ផ្កាយ Didymos ។ រូបភាពទាំងនេះបានជួយឲ្យអ្នកវិទ្យាសាស្ត្រស្វែងយល់ពីប្រវត្តិដ៏ស្មុគស្មាញនៃអាចម៍ផ្កាយទាំង ២ នេះមានទីតាំងនៅជុំវិញផែនដី និងទទួលបានការយល់ដឹងអំពីការបង្កើតនូវអ្វីដែលគេហៅថា ប្រព័ន្ធអាចម៍ផ្កាយគោលពីរ ជាអាចម៍ផ្កាយចម្បងដែលមានព្រះច័ន្ទ...