សិល្បៈ និង កម្សាន្ត
លោកស្រី Dolly Parton ផ្តល់ប្រាក់ ១លានដុល្លារ ដល់ការស្រាវជ្រាវ ជំងឺឆ្លងម្តងទៀត
អាមេរិក៖ អំណោយរបស់លោកស្រី Parton នឹងគាំទ្រដល់ការស្រាវជ្រាវបន្តជាច្រើន នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Vanderbilt ក្នុងទីក្រុង Nashville រួមទាំងការយល់ដឹងពីរបៀបមេរោគ និងបាក់តេរីបង្កជំងឺ និងការវាស់វែងពីផលប៉ះពាល់នៃ ការឆ្លងមេរោគកុមារនៅទូទាំងពិភពលោក។ អង្គការនេះបានប្រកាសថា លោកស្រី Dolly Parton ជាតារាចម្រៀងជើងចាស់កំពុងបរិច្ចាគទឹកប្រាក់ ១លានដុល្លារអាមេរិក (១.៣៨ លានដុល្លារសិង្ហបុរី) ដល់ការស្រាវជ្រាវជំងឺឆ្លងកុមារ...