ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ អះអាងថា ការបាញ់បង្ហោះផ្កាយរណបជោគជ័យ ជាភស្តុតាងនៃការបរាជ័យទណ្ឌកម្ម
តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបចំនួន ១១ គ្រឿងដោយជោគជ័យក្នុងរយៈពេល ៣០ ខែកន្លងមកនេះ បង្ហាញថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់លោក បានបរាជ័យ។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងពិធីមួយ ដើម្បីប្រារព្ធទិវាបច្ចេកវិទ្យាអវកាសជាតិនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលដែលលោកបានសាទរ ចំពោះសមិទ្ធិផលរបស់អ៊ីរ៉ង់នៅក្នុងឧស្សាហកម្មអវកាស ទោះបីជាមានការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះក៏ដោយ...