ភ្នំពេញ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ – Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតនៅប្រទេសកម្ពុជា ខណៈដែលជើងហោះហើរដំបូងរបស់ខ្លួនបានចុះចតជាផ្លូវការនៅខេត្តសៀមរាបកាលពីថ្ងៃអង្គារ។ ជើងហោះហើរដំបូងនេះ ត្រូវបានស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឥស្សរជនកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ យន្តហោះ Boeing 777-300ER បានចុះចតនៅខេត្ដសៀមរាបលើកដំបូងជាប្រវត្តិសាស្ត្រ និងត្រូវបានស្វាគមន៍យ៉ាងអធិកអធម។ គណៈប្រតិភូស្វាគមន៍រួមមានលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។...
បរទេស៖ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ក្រុងឌុបៃនៅសប្តាហ៍នេះ បានធ្វើការប្រកាសប្រាប់ទៅកាន់បុគ្គលិកទាំងអស់របស ខ្លួនក្នុងការទទួលយកការ ចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃឬក៏ជ្រើសយកវិធី ធ្វើតេស្តជារៀងរាល់ពេលនៅពេល ដែលប្រតិបត្តិការងារនឹង ចាប់ផ្តើមដំណើរការ ឡើងវិញ។ នៅសារជាអេឡិកត្រូនិកឬអ៊ីម៉េលមួយសម្រាប់ តែបុគ្គលិករបស់ខ្លួន Emirates បានបញ្ជាក់ថាយ៉ាងច្បាស់ថារាល់បុគ្គលិកផ្នែកបម្រើការ លើយន្តហោះរបស់ខ្លួនទាំង អស់ចាប់ពីថ្ងៃទី១៥ខែមិនាត ទៅប្រសិនបើអ្នកណាមិនទាន់ បានចាក់វ៉ាក់សាំងទេនោះនឹងត្រូវធ្វើការធ្វើតេស្តម្តងសម្រាប់ សុពលភាពរយៈ ៧ថ្ងៃជារៀងរាល់ពេលដែល ប្រតិបត្តិការហោះហើររបស់ខ្លួន។...