ព័ត៌មានអន្តរជាតិ
ប្រទេសរុស្ស៊ី គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ អវកាសសហរដ្ឋអាមេរិក
រុស្ស៊ី៖ក្រសួងការបរទេសនៅទីក្រុងមូស្គូបានព្រមានកាលពីថ្ងៃចន្ទថា ផ្កាយរណបអវកាសលោកខាងលិចដែលត្រូវបានប្រើដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនអាចក្លាយជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហាររបស់រុស្ស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយកក្រសួងសម្រាប់ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ លោក Vladimir Ermakov បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងជួយអ៊ុយក្រែនក្នុងវិធីដែលហួសពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសដោយគ្មានគ្រោះថ្នាក់។ លោក Ermakov បាននិយាយថា ជាក់ស្តែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនបានដឹងច្បាស់ថា សកម្មភាពបែបនេះពិតជាមានការចូលរួមដោយប្រយោលក្នុងជម្លោះប្រដាប់អាវុធនោះទេ។ លោកបានព្រមានថា...