ព័ត៌មានអន្តរជាតិ
ប៉ូលីសបារាំងចាប់ខ្លួនមនុស្ស៥នាក់ ជាប់ពាក់ព័ន្ធចាប់ជំរិតឪពុក របស់មហាសេដ្ឋីរូបិយបណ្ណ នៅទីក្រុងប៉ារីស
បារាំង៖ព្រះរាជអាជ្ញាបារាំងបាននិយាយថា ប៉ូលីសបារាំងបានបើកការវាយឆ្មក់នៅចុងសប្តាហ៍ ដើម្បីដោះលែងបុរសម្នាក់ត្រូវបានចាប់ពង្រត់នៅទីក្រុងប៉ារីស ដើម្បីបង្ខំកូនប្រុសជាមហាសេដ្ឋីរូបិយបណ្ណរបស់លោកឲ្យបង់ប្រាក់ចំនួនជិត ៨ លានដុល្លារថ្លៃលោះ សកម្មភាពនេះបានចាប់ខ្លួនមនុស្ស ៥ នាក់ដែលជាប់ពាក់ព័ន្ធ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ការិយាល័យរដ្ឋអាជ្ញាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសដែលមិនស្គាល់អត្តសញ្ញាណនោះត្រូវបានគេតាមដានទៅកាន់អាសយដ្ឋានមួយនៅជាយក្រុងប៉ារីសនៃទីក្រុង Essonne ដែលប៉ូលីសបានឆ្មក់ចូលកាលពីល្ងាចថ្ងៃសៅរ៍។ លោកត្រូវបានគេចាប់ពង្រត់នៅសង្កាត់ទី១៤ ភាគខាងត្បូងក្រុងប៉ារីសនៅពាក់កណ្តាលព្រឹកថ្ងៃព្រហស្បតិ៍។ មន្ត្រីប៉ូលិសម្នាក់បាននិយាយទៅកាន់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា...