បច្ចេកវិទ្យា
ក្រុមហ៊ុន FacebookនិងGoogle បង្ហាញពីផែនការ សម្រាប់ខ្សែកាបទិន្នន័យ អាស៊ី-ប៉ាស៊ីហ្វិក
វ៉ាស៊ីនតោន៖ក្រុមហ៊ុន Google និងFacebook បានបង្ហាញនូវផែនការសម្រាប់ខ្សែទិន្នន័យថ្មីចំនួន២ដែលភ្ជាប់ពីអាមេរិកខាងជើង និងតំបន់អាស៊ីប៉ាស៊ីហ្វិករយៈពេលមួយសប្តាហ៍ បន្ទាប់ពីបានបញ្ឈប់ទិសដៅមួយសម្រាប់ហុងកុងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ Facebook បាននិយាយថា ខ្លួននឹងធ្វើការវិនិយោគជាមួយដៃគូនៅលើខ្សែបញ្ជូនក្រោមត្រូវបានគេស្គាល់ថា Echo និង Bifrost ដើម្បីភ្ជាប់ប្រទេសសឹង្ហបុរី ឥណ្ឌូនេស៊ី និងអាមេរិកខាងជើងដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនសរុប ៧០ ភាគរយ។ Facebook និយាយនៅលើប្លុកវិស្វកម្មរបស់ខ្លួនថា នៅជុំវិញពិភពលោករោគរាតត្បាត Covid-19 បានបង្កើនតម្រូវការប្រើប្រាស់អ៊ីនធើណេតដែលអាចទុកចិត្តបាន...