កីឡា
Man UTD ចង់ឲ្យ Pellistri ចាកចេញពីក្លឹបក្នុងលក្ខខណ្ឌខ្ចីជើង
កីឡាករខ្សែប្រយុទ្ធ Facundo Pellistir ដែលបានចូលរួជាមួយនឹងក្លឹបបិសាចក្រហម Man UTD កាលពីឆ្នាំ២០២០ក្នុង តម្លៃខ្លួនប្រមាណជា៩លានផោននោះបានបង្ហាញខ្លួនឲ្យឈុតធំ៦ដងប៉ុណ្ណោះហើយបានត្រឹមអង្គុយកៅអីបម្រុងរហូតមក។ The Sunsport ជឿជាក់ថាកីឡាករវ័យ២១ឆ្នាំរូបនេះទោះបីជាបានបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ សម្រាប់គ្រូបង្វឹកលោក Erik Ten Hag ក្តីប៉ុន្តែជឿជាក់ថាក្លឹបនឹងមិនរក្សាទុកកីឡាករនេះ ឲ្យស៊ីប្រាក់ខែទទេនោះ ដែរមានន័យថានឹងត្រូវស្វែងរកក្លឹបដើម្បីឲ្យគាត់លេងខ្ចីជើងបណ្តោះអាសន្នសិន។ កីឡាកររូបនេះបានទទួលបទពិសោធក្នុងការលេងខ្ចីជើងជាមួយនឹងក្លឹប Alaves នៅអេស្បាញអស់រយៈពេល២រដូវ កាលមកហើយប៉ុន្តែការវិល...