កីឡា
Faiq កីឡាករមានជាងគេលើលោក ត្រូវបានក្លឹបរបស់ខ្លួនបញ្ចប់កុងត្រា
ខ្សែស្លាបស្ដាំសញ្ជាតិប្រ៊ុយណេ Faiq Bolkiah ត្រូវបានគេស្គាល់ជាកីឡាករមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ដែលមានរហូតទៅដល់ ២០ពាន់លានដុល្លារ ត្រូវបានក្លឹបព័រទុយហ្គាល់ Maritimo បញ្ចប់កុងត្រា កាលពីម្សិលមិញនេះ។ តាំងពីមកលេងឲ្យក្រុមឈុតធំ ក៏ដូចជាក្រុមបម្រុង Maritimo នេះតាំងពីរដូវកាលឆ្នាំ២០២០/២១ មក កីឡាករនេះចូលឲ្យក្លឹបនេះបាន ១ប្រកួតប៉ុណ្ណោះ បាន៤៥នាទី និងមួយប្រកួតទៀតក៏ទៅចូលរួមជាមួយក្លឹបផងដែរតែអង្គុយនៅលើបង់។ នៅក្នុងការប្រកាសរបស់ក្លឹបលើ ក្លឹបនេះបានលើកឡើងថា ការសម្រេចបញ្ចប់កុងត្រាដែលគ្រោងនឹងបញ្ចប់នៅចុងរដូវកាលនេះ កាលពីម្សិលមិញនេះ គឺមានការព្រមព្រៀងជាមួយ...