ព័ត៌មានអន្តរជាតិ
ចិន ថ្កោលទោសសេចក្ដីថ្លែងការណ៍រួម G-7 ថាជាការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិន
ប៉េកាំង៖ អ្នកនាំពាក្យចិនកាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា រាល់ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ចិន ឬធ្វើឱ្យប៉ះពាល់ដល់មុខមាត់ របស់ប្រទេសចិន ក្រោមលេសផ្សេងៗគ្នា ដែលត្រូវបរាជ័យ។ វាជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសទាំង ៧ (G7) ទាក់ទងនឹងប្រទេសចិន។ សេចក្តីថ្លែងការណ៍រួមត្រូវបាន ចេញដោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 កាលពីថ្ងៃពុធ។ វាបានសម្តែងការព្រួយបារម្ភលើស៊ីនជាំង ទីបេ ហុងកុង...