សិល្បៈ និង កម្សាន្ត
ដំណឹងចចាមអារ៉ាម! ល្បីថា G-Dragon និង Jennie ចែកផ្លូវគ្នាហើយ
មហាជន ពិសេសអ្នកប្រើបណ្ដាញសង្គម នាំគ្នាសន្និដ្ឋានថា Jennie (BLACKPINK) និង Jennie (BLACKPINK) បានចែកផ្លូវគ្នាហើយ ក្រោយល្បីថាទាក់ទងគ្នា ទាំងមិនមានការបកស្រាយច្បាស់លាស់កាលពីពេលកន្លងទៅ។ ជាក់ស្ដែងកាលពីខែកុម្ភៈ ឆ្នាំ២០២១ Dispatch បានរាយការណ៍ថា Jennie និង G-Dragon មានទំនាក់ទំនងស្នេហានឹងគ្នា អមជាមួយនឹងការទម្លាយរូបដែលប្រមាញ់បាន។ ទោះបីជា ផលិតកម្ម YG មិនបានបញ្ជាក់ផ្លូវការពីទំនាក់ទំនងរបស់តារាប្រុសស្រីទាំង ២ ក៏ពិតមែន ប៉ុន្តែមហាជនសន្និដ្ឋានថាពួកគេពិតជាទាក់ទងគ្នាមែន គ្រាន់តែផលិតកម្ម ឬក្រុមការងារមិនចង់បង្ហាញវែងឆ្ងាយ។ យ៉ាងណាក្ដីនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ Jennie និង G-Dragon បានចែកផ្លូវគ្នាហើយ។ នេះបើតាមការលើកឡើងពីអ្នកប្រើបណ្ដាញសង្គម។ ពួកគេអះអាងថា...