សិល្បៈ និង កម្សាន្ត
មិនមែនតែប្រាសាទអង្គរវត្តទេ នេះគឺរូបភាពសំណង់ចម្លងវត្តភ្នំនៅបារាំងក្នុងពិព័រណ៌អាណានិគមឆ្នាំ ១៩៣១
ប្រាសាទអង្គរវត្ត បានស្ថិតក្នុងគំនិតរបស់អ្នករចនាម៉ូតប៉ែកបស្ចិមប្រទេសរាប់រយឆ្នាំមកហើយ ដោយប្រទេសបារាំងក្រៅពីសិក្សាស្រាវជ្រាវ និងជួសជុល ពួកគេបានធ្វើប្រាសាទចម្លងប្រាសាទអង្គរវត្តនៅចុងទសវត្សឆ្នាំ ១៨០០ និងដើមទសវត្ស ១៩០០ក្នុងពិព័រណ៍អាណានិគមនិយមបារាំង។ ពិព័រណ៍អាណានិគមដែលបារាំងបានធ្វើជាម្ចាស់ផ្ទះ បានរំលេចនូវរូបរាងប្រាសាទអង្គរវត្តដែលបានសាងសង់ឡើង នៅក្នុងឆ្នាំ ១៩៣១ គូរប្លង់ស្ថាបត្យករបារាំងល្បីៗរួចទាំង លោកហ្សក គ្រោលីយេរ៍ (George Groslier) ជាអ្នកគូរប្លង់សារមន្ទីរជាតិរបស់កម្ពុជាយើងសព្វថ្ងៃ។ពិព័រណ៍នេះគឺជាការតាំងពិព័រណ៍អន្ដរជាតិមួយដែលបានធ្វើឡើងនៅទីក្រុងប៉ារីសក្នុងរយៈពេលប្រាំមួយខែ។ ពេលនោះឃើញមានការចូលរួមរបស់មហាអំណាចអាណានិគមផ្សេងៗដូចជាអង់គ្លេស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក។ យ៉ាងណាក្នុងពិព័រណ៌អាណានិគមនោះ...