ព័ត៌មានអន្តរជាតិ
អ៊ីតាលីបង្កើតរដ្ឋាភិបាល ដឹកនាំស្តាំជ្រុលជាលើកដំបូង ចាប់តាំងពី WW2 ក្រោមការដឹកនាំរបស់ Giorgia Meloni
អ៊ីតាលី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោកស្រី Meloni បានចូលទៅជិតគ្រិស្តបរិស័ទ និយមជ្រុលដើម្បីធ្វើជារដ្ឋមន្ត្រី របស់លោកស្រីសម្រាប់គ្រួសារ អត្រាកំណើត និងឱកាសស្មើគ្នាដែលធ្លាប់ហៅ អាពាហ៍ពិពាហ៍ភេទដូចគ្នាថា “ចុងបញ្ចប់នៃមនុស្សជាតិ”។ មេដឹកនាំស្តាំនិយមថ្មីរបស់អ៊ីតាលី បានបង្កើតរដ្ឋាភិបាលចម្រុះ និងក្លាយជានាយករដ្ឋមន្ត្រីស្ត្រី ដំបូងរបស់ប្រទេស។ មន្ត្រីវិមានប្រធានាធិបតីបានប្រកាសថា Giorgia Meloni និងគណៈរដ្ឋមន្ត្រីរបស់លោកស្រី នឹងស្បថចូលកាន់តំណែងនៅថ្ងៃសៅរ៍ ហើយវាជារដ្ឋាភិបាលដឹកនាំស្តាំជ្រុល...