ព័ត៌មានអន្តរជាតិ
អ្នកជំនាញព្រមាន៖ បរិយាកាសរបស់ផែនដី ធ្លាក់ចុះការបំភាយឧស្ម័នផ្ទះកញ្ចក់ និងមានឥទ្ធិពលបំផ្លិចបំផ្លាញ ទៅលើប្រតិបត្តិការផ្កាយរណប និងGPS
Prague៖ ក្រុមអ្នកជំនាញបានព្រមានថា ការបំភាយឧស្ម័នផ្ទះកញ្ចក់ កំពុងបណ្តាលឲ្យបរិយាកាស របស់ផែនដីធ្លាក់ចុះក្នុងអត្រាជិត ១០០ម៉ែត្រក្នុងមួយទសវត្សរ៍ ហើយវាអាចមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រតិបត្តិការផ្កាយរណប និងប្រព័ន្ធនាវាចរណ៍ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សារបស់សាកលវិទ្យាល័យ Charles នៅទីក្រុងPragueបានរកឃើញថា តំបន់បរិយាកាសពី ១២ ទៅ ៤០ ម៉ាយល៍ពីលើផែនដីបានថយចុះជិត ១០០ម៉ែត្រក្នុងមួយទសវត្សរ៍។ ក្រុមនេះបានព្យាករណ៍ថា ក្នុងរយៈពេល...