កីឡា
អ្នកចាត់ការ Qarabag ខឹងរឿងចាញ់ Spurs ៣-០ មធ្យម តែរឿងស្ទះចរាចរណ៍២ម៉ោងកន្លះទើបជារឿងធំ
អ្នកចាត់ការរបស់ក្លឹប Qarabag លោក Gurbanov មានការខឹងសម្បារជាខ្លាំងរឿងក្រុមរបស់លោកត្រូវជាប់គាំងក្នុងការធ្វើដំណើរចំនួន២ម៉ោងកន្លះមុនការប្រកួតចាប់ផ្ដើម រវាងក្រុមរបស់លោកនិងក្រុមម្ចាស់ផ្ទះ Tottenham Hotspur ដែលបញ្ចប់ទៅដោយក្រុមរបស់លោកចាញ់៣-០ក្នុងការប្រកួត UEFA Europa League កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ អ្នកចាត់ការខាងលើបានលើកឡើងក្នុងបទសម្ភាសន៍ក្រោយពេលចប់ការប្រកួតថា គ្រប់គ្នាសាកស្រមៃមើលថាក្រុមរបស់ខ្លួនត្រូវបានជាប់គាំងចំនួន២ម៉ោងកន្លះមុនពេលប្រកួតចាប់ផ្ដើមថាមានអារម្មណ៍បែបណា។ លោកមិនប្រើហេតុផលនេះជាលេសសម្រាប់ការចាញ់ក្រុមម្ចាស់ផ្ទះ Spurs នោះទេ លោកដឹងថាក្រុមម្ចាស់ផ្ទះគេខ្លាំង ប៉ុន្តែក៏មិនគួរណាបណ្ដាលឲ្យមានរឿងបែបនេះកើតឡើងបានដែរ។...