បច្ចេកវិទ្យា
iPhone 12 របស់ Apple បាត់បង់ទីផ្សារនៅបារាំង ខណៈក្រុមហ៊ុនបញ្ចេញលក់ iPhone 15
បារាំង៖ ទីភ្នាក់ងារឃ្លាំមើលរដ្ឋាភិបាលក្នុងប្រទេសបារាំង បានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ប្រមូល iPhone 12 ចេញពីទីផ្សារបារាំងដោយនិយាយថា វាបញ្ចេញកម្រិត នៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចខ្ពស់ពេកធ្វើឲ្យប៉ះពាល់ និងមានសមត្ថភាពអាចស្រូបចូលរាងកាយបានយ៉ាងងាយយោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ ទីភ្នាក់ងារប្រេកង់ជាតិគ្រប់គ្រងប្រេកង់វិទ្យុ ក៏ដូចជាការប៉ះពាល់ជាសាធារណៈចំពោះវិទ្យុសកម្មអេឡិចត្រូម៉ាញេទិកបានអំពាវនាវឲ្យក្រុមហ៊ុន Apple និយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ អនុវត្តមធ្យោបាយទាំងអស់ ដើម្បីជួសជុលដំណើរការខុសប្រក្រតីនេះយ៉ាងឆាប់រហ័សសម្រាប់ទូរស័ព្ទកំពុងប្រើប្រាស់រួចហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់និយតករបារាំង ថា ការអាប់ដេតកែតម្រូវចំពោះ...