The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea ទោះបីបានដឹងហើយថាតម្លៃខ្លួនកីឡាករ Ivan Toney ថ្លៃយ៉ាងណាក្តី ប៉ុន្តែនៅតែបន្តរៀបចំផែនការធ្វើយ៉ាងណាចរចាទិញយកកីឡាកររូបនេះឲ្យបាននៅខែមករាខាងមុខនេះ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា Chelsea បានត្រៀមកញ្ចប់លុយយ៉ាងច្រើនមួយក្នុងការចរចាទិញយកកីឡាករឆ្នើមរបស់ក្លឹប Brentford រូបនេះខណៈដែលគាត់នៅជាប់បម្រាមរយៈពេល៨ខែនៅឡើយហើយរំពឹងថានឹងវិលត្រឡប់វិញនៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៤។ ទោះបីជាយ៉ាងណាក្តី Brentford នឹងមិនសម្រេចចិត្តលក់កីឡាកររូបនេះក្នុងតម្លៃទាបឡើយដោយក្នុងនោះកុងត្រារបស់គាត់នៅសេសសល់ដល់ឆ្នាំ២០២៥ធ្វើឲ្យគាត់មានតម្លៃខ្លួនដល់ទៅ៨០លានផោននៅពេលនេះហើយនិងជម្រើសមួយទៀតបន្តកុងត្រាថ្មីដែលនឹងអាចធ្វើឲ្យគាត់មានតម្លៃខ្លួនរហូតទៅដល់ជាង១០០លានផោនជាមិនខាន៕ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelseaនឹងបានត្រឹមខកចិត្តយ៉ាងខ្លាំងចំពោះកីឡាករខ្សែប្រយុទ្ធ Ivan Toney ក្រោយទទួលដំណឹងថាកីឡាករនឹងបន្តកុងត្រាថ្មីជាមួយនឹង Brentford។ កីឡាករ Toney តាំងតែពីខែមករាមានព័ត៌មានលេចឬថានឹងអាចចាកចេញពីក្លឹបដោយសារតែមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សទាំងពីររបស់អង់គ្លេសគឺ Chelsea និង Arsenal ខណៈដែលកុងត្រារបស់គាត់នៅបន្តនៅឡើយរហូតដល់ឆ្នាំ២០២៥។ ប៉ុន្តែ Brentford ជឿជាក់ថាកុងត្រាថ្មីនឹងអាចធ្វើឡើងហើយធ្វើឲ្យតម្លៃខ្លួនរបស់កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះកើនឡើងពី៨០លានផោន ទៅដល់១០០លានផោនជាមិនខានក្នុងពេលឆាប់ៗនេះ៕...