ព័ត៌មានអន្តរជាតិ
ណាតូ មិនគួរប្រើចិន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការប៉ុនប៉ងរបស់ខ្លួន ក្នុងការរំខានដល់សក្ដានុពលក្នុងតំបន់
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បដិសេធយ៉ាងម៉ឺងម៉ាត់នូវការប្រមាថ និងការស្តីបន្ទោស នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ប្រឆាំងនឹងប្រទេសចិន ដោយបន្ថែមថា ណាតូមិនគួរប្រើប្រទេសចិន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបញ្ចូលរបស់ខ្លួនទៅក្នុង អាស៊ីប៉ាស៊ីហ្វិក និងការប៉ុនប៉ង ដើម្បីបង្អាក់សក្ដានុពលក្នុងតំបន់។ អ្នកនាំពាក្យលោក Lin Jian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ថ្មីៗរបស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg...