កីឡា
កីឡាការិនីចាស់ជាងគេនៅ Olympics ឆ្នាំនេះមានវ័យ៦១ឆ្នាំ ខណៈក្មេងជាងគេមានអាយុ១១ឆ្នាំ
កីឡាការិនីជិះសេះ Jill Irving គឺជាអត្តពលិកចាស់ជាងគេដែលមានវ័យ៦១ឆ្នាំនាងបានចូលរួមការប្រកួតកីឡាជិះសេះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំង ខណៈដែលកុមារីជិះស្គីរបស់ចិន Zheng Haohao ជាកីឡាការិនីក្មេងជាងគេដែលមានវ័យ១១ឆ្នាំ និង១១ខែប៉ុណ្ណោះ។ គេដឹងថា អ្នកដែលអាចចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកបានមិនមែនជារឿងងាយស្រួលឡើយ ព្រោះតែត្រូវឆ្លងកាត់ការប្រកួតប្រជែងខ្លាំងណាស់ ខណៈដែលចិន និងកាណាដា នេះមិនមានសិទ្ធអនុគ្រោះដូចប្រទេសកម្ពុជាឬប្រទេសតូចៗមួយចំនួនឡើយ ពួកគេសុទ្ធតែឆ្លងកាត់ការប្រកួតប្រជែងវគ្គជម្រុះទៅ។ អ្វីដែលធ្វើឲ្យគេស្ងើចសរសើរនោះគឺអ្នកទាំងពីរមានវ័យខុសពីធម្មតា ប៉ុន្តែមានសមត្ថភាពអាចឡើងមកប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកបាន។ កុមារី Zheng Haohao បានជាប់ជាអ្នកទី២ក្នុងប្រវត្តិសាស្ត្ររបស់អូឡាំពិក...