កីឡា
JOC ៖ប្រទេសជប៉ុន ចាប់ផ្តើមចាក់វ៉ាក់សាំង អត្តពលិកអូឡាំពិក ចាប់ពីថ្ងៃទី ១ ខែមិថុនានេះតទៅ
តូក្យូ៖គណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) បាននិយាយថា ខ្លួននឹងចាប់ផ្តើមចាត់ចែងចាក់វ៉ាក់សាំងការពារមេរោគ COVID-19 ដល់អត្តពលិកអូឡាំពិកប្រហែល ៦០០ នាក់រួមជាមួយគ្រូបង្វឹក និងបុគ្គលិកគាំទ្រប្រមាណ ១.០០០ នាក់ចាប់ពីថ្ងៃទី ១ ខែមិថុនានេះតទៅយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ JOC នឹងមិនបង្ហាញពីកាលវិភាគនៃការដាក់ឲ្យប្រើប្រាស់ សម្រាប់ស្ថាប័នកីឡានីមួយៗនោះទេ ប៉ុន្តែបាននិយាយថា អ្នកដែលធ្វើដំណើរទៅក្រៅ ប្រទេសនឹងត្រូវបានចាក់វ៉ាក់សាំងនៅចុងខែឧសភានៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិក្នុង ទីក្រុងតូក្យូ។ ស្ថិតក្រោមកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ...